ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឯកឧត្តម សាម៉ន  បណ្ឌិត្យ និងលោកជំទាវ បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងគោរពជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចតេជោ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ពីប្រធានាធិបតីរុស្ស៊ី

ឯកឧត្តម សាម៉ន  បណ្ឌិត្យ និងលោកជំទាវ បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងគោរពជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចតេជោ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ពីប្រធានាធិបតីរុស្ស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ)៖ ឯកឧត្តម សាម៉ន  បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាននិងលោកជំទាវ រួមសហការី បានផ្ញើសារលិខិត គោរពចូលរួមអបអរសាទរ និងគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសម្តេចតេជោ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Frien dship)» ពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានា ធិប តីរុស្ស៊ី។ ឯកឧត្តម សាម៉ន  បណ្ឌិត្យ សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំសព្វសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗ ជាទីស្រឡាញ់ទាំងអស់ ជួបតែសេចក្ដីសុខ សុភមង្គល ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ី ដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yelt...
លោក ផាន អូន ចូលរួមប្រជុំពីវឌ្ឍនភាព និងរចនាសម្ព័ន្ធនៃគណៈកម្មាធិការជាតិ និងអនុគណៈកម្មាធិការជាតិសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែក វ.ប.ន.

លោក ផាន អូន ចូលរួមប្រជុំពីវឌ្ឍនភាព និងរចនាសម្ព័ន្ធនៃគណៈកម្មាធិការជាតិ និងអនុគណៈកម្មាធិការជាតិសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែក វ.ប.ន.

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖  លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធាននៃអនុគណៈកម្មាធិការជាតិស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាហារ (Food Science and Technology)នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១បានចូលរួមកិច្ចប្រជុំដែល រៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក វិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក ឌឹម ថេង អគ្គនាយករង ក.ប.ប. បានចូលរួមក្នុងកិច្ចប្រជុំលើកទី២ «វឌ្ឍនភាពនៃការងារអាស៊ាន ផ្នែក វ.ប.ន.» តាមប្រព័ន្ធអនឡាញ (Zoom)ផងដែរ។ គោលបំណងនៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីបង្ហាញពីវឌ្ឍនភាព និងរចនាសម្ព័ន្ធនៃគណៈកម្មាធិការជាតិ និងអនុគណៈកម្មាធិការជាតិសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែក វ.ប.ន. ដើម្បីឱ្យសមាជិកទាំងអស់ចូលរួមពិភាក្សា និងស្វែងយល់នូវរចនាសម្ព័ន្ធផ្នែក វ.ប.ន. របស់អាស៊ានដែលជាកិច្ចការស្នូលដើម្បីឱ្យគណៈក ម្មាធិការ និងអនុគណៈកម្មាធិការជាតិអាច...
សេចក្តីសម្រចរបស់រាជរដ្ឋាភិបាល​ លេខ ៨៣ សសរ ស្តីពីការបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថនិងបរិក្ខារសម្រាប់ប្រយុទ្ធ នឹងជំងឺកូវីដ-១៩​

សេចក្តីសម្រចរបស់រាជរដ្ឋាភិបាល​ លេខ ៨៣ សសរ ស្តីពីការបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថនិងបរិក្ខារសម្រាប់ប្រយុទ្ធ នឹងជំងឺកូវីដ-១៩​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេចក្តីសម្រចរបស់រាជរដ្ឋាភិបាល​ លេខ ៨៣ សសរ ស្តីពីការបង្កើតក្រុមការងារសិក្សា និង ស្រាវ ជ្រាវ រកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធ នឹងជំងឺកូវីដ-១៩​។  
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 668 នាក់ទៀត ជាសះស្បើយ 812 នាក់ និងស្លាប់ 25 នាក់ ករណីឆ្លងសហគមន៍ 428 នាក់ អ្នកដំណើរពីបរទេស 240នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 668 នាក់ទៀត ជាសះស្បើយ 812 នាក់ និងស្លាប់ 25 នាក់ ករណីឆ្លងសហគមន៍ 428 នាក់ អ្នកដំណើរពីបរទេស 240នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 668 នាក់ទៀត ជាសះស្បើយ 812 នាក់ និងស្លាប់ 25 នាក់  ករណីឆ្លងសហគមន៍ 428 នាក់ អ្នកដំណើរពីបរទេស 240 នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ អ្នកឆ្លងសរុប= 76,585 នាក់ អ្នកជាសះស្បើយ= 69,198 នាក់ អ្នកស្លាប់= 1,375 នាក់។
អាមេរិក រុស្សី ជួបគ្នាសាជាថ្មី លើកិច្ចប្រជុំជាយុទ្ធសាស្ត្រ តបតាមការចង់បាន របស់មេដឹកនាំទាំងពីរ

អាមេរិក រុស្សី ជួបគ្នាសាជាថ្មី លើកិច្ចប្រជុំជាយុទ្ធសាស្ត្រ តបតាមការចង់បាន របស់មេដឹកនាំទាំងពីរ

ព័ត៌មានអន្តរជាតិ
បរទេស ៖ សហរដ្ឋអាមេរិក និងប្រទេសរុស្សី កាលពីថ្ងៃពុធម្សិលមិញ បានបើកកិច្ចប្រជុំគ្នា លើកម្រិតជាយុទ្ធសាស្ត្រ ស្របទៅតាមការចង់បាន ពីសំណាក់មេដឹកនាំទាំងពីរ គឺប្រធានាធិបតីអាមេរិក Joe Biden និង ប្រធានាធិបតីរុស្សី Vladimir Putin ដែលធ្លាប់បានជួបគ្នាម្តងហើយ កាលពីខែមុននៅក្នុងទីក្រុង Geneva ។ កិច្ចប្រជុំគ្នាលើកនេះ គឺបានធ្វើឡើងដោយអនុរដ្ឋមន្ត្រី ក្រសួងការបរទេស អាមេរិកលោក Wendy Sherman និងអនុរដ្ឋមន្ត្រីក្រសួង ការបរទេសរុស្សីលោក Sergey Ryabkov នៅក្នុង Geneva ដូចគ្នា ក្នុងលក្ខខណ្ឌបិទទ្វា។ នៅក្រោយកិច្ចប្រជុំនេះ រួចរាល់សេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើង ដោយរដ្ឋាភិបាលអាមេរិក បានបញ្ជាក់ថា ភាគីទាំងបានលើកឡើង យកបញ្ហាគោលនយោបាយ ជាអទិភាព និងបន្តបន្ទាប់មក ជាបញ្ហាបរិយាកាស សន្តិសុខ បច្ចុប្បន្នរបស់សកលលោកយុទ្ធសាស្ត្រ ជាស្ថេរភាពនិងក៏ដូចជាបញ្ហាគ្រប់គ្រងអាវុធ នុយក្លេអ៊ែរផងដែរ ។ រំលឹកដែរថា កាលពីខែកុម្ភៈ កន...
រដ្ឋមន្ត្រី ការបរទេសអាមេរិក បង្ហាញក្តីបារម្ភខ្លាំង ចំពោះការវាយប្រហារ ដោយ តាលីបង់ លើជនស៊ីវិល

រដ្ឋមន្ត្រី ការបរទេសអាមេរិក បង្ហាញក្តីបារម្ភខ្លាំង ចំពោះការវាយប្រហារ ដោយ តាលីបង់ លើជនស៊ីវិល

ព័ត៌មានអន្តរជាតិ
បរទេស៖សហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ បានលើកឡើងអំពីក្តីព្រួយបារម្ភ របស់ខ្លួនចំពោះរបាយការណ៍ថ្មិៗនេះថា តាលីបង់បានបង្កើតការវាយប្រហារ ជាច្រើនដងសំដៅទៅលើក្រុមជនស៊ីវិល នៅទូទាំងប្រទេសអាហ្គានីស្ថាន ខណៈដែលអាមេរិកវិញបែរជា បានបន្តដកទ័ពជាបន្តបន្ទាប់ស្ទើរតែអស់ទាំងស្រុង ទៅហើយនោះ។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌា បាននិយាយថាផ្លូវតែមួយគត់ ដើម្បីទៅរកសន្តិភាពសម្រាប់ អាហ្គានីស្ថានគឺត្រូវតែធ្វើឡើង តាមរយៈកិច្ចសន្ទនាគ្នាហើយគ្រប់ភាគីទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្លាំង ចំពោះបញ្ហានេះ។ គួរឲ្យដឹងថា ក្រោយការប្រកាសនិងដំណើរការដកទ័ព របស់ខ្លួនរួចមកក្រុមតាលីបង់ បានបន្តធ្វើការកាន់កាប់ទៅលើតំបន់និងស្រុកជាច្រើននៅក្នុងប្រទេស អាហ្គានីស្ថានព្រម ទាំងកាន់កាប់ទីតាំងព្រំដែន សំខាន់ៗ របស់អាហ្គានីស្ថានផងដែរ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ៕ ប្រែសម្រួ...
ស៊ីរីនិងអ៊ីរ៉ង់ នឹងបន្តសហការគ្នា រហូតដល់ការដួលរលំ ទៅនៃក្រុមភេវរកម្ម ក្នុងប្រទេស

ស៊ីរីនិងអ៊ីរ៉ង់ នឹងបន្តសហការគ្នា រហូតដល់ការដួលរលំ ទៅនៃក្រុមភេវរកម្ម ក្នុងប្រទេស

ព័ត៌មានអន្តរជាតិ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសស៊ីរីក្រោមការដឹកនាំរបស់ លោក Bashar al Assad បានបញ្ជាក់ពីជំហរបស់ខ្លួនថា នឹងបន្តធ្វើការងារ សហប្រតិបត្តិការជាមួយនឹង ប្រទេសអ៊ីរ៉ង់បន្ថែមទៀត ដើម្បីអាចយុទ្ធការប្រយុទ្ធប្រឆាំងទៅនឹងក្រុមភេវរកម្ម នៅក្នុងប្រទេសរហូតដល់ជោគជ័យទាំងស្រុង។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើង ដោយប្រធានាធិបតីរូបនេះនៅចំពេល ដែលមានវត្តមាននៃអ្នកនាំពាក្យក្រុមប្រឹក្សាអ៊ីស្លាម របស់អ៊ីរ៉ង់កំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេស ស៊ីរីគឺលោក Mohammad Bagher Ghlibaf។ លោក Assad បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានក្លាយទៅជាដៃគូដ៏មានសារៈសំខាន់មួយ សម្រាប់ស៊ីរីនិងជួយគាំទ្រដល់ស៊ីរីរហូតមក ដើម្បីជួយការពារពលរដ្ឋស៊ីរីចេញពី ក្រុមភេវរកម្មហើយអះអាងថា ជាលទ្ធផលកន្លងមកគឺល្អប្រសើរ ហើយនឹងប្តេជ្ញាចិត្តបន្តធ្វើការងារនេះ ជាមួយគ្នាបន្ថែមទៀតនាពេលខាងមុខ។ គួរឲ្យដឹងដែរថានៅក្នុងអំឡុងពេ...
ការចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា សម្រេចបាន 71.31%

ការចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា សម្រេចបាន 71.31%

ព័ត៌មានជាតិ
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ-១៩ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១៖ ចាក់វ៉ាក់សាំងលើទី១ សរុបបានចំនួន៧.១៣១.១៨៤នាក់ ចាក់វ៉ាក់សាំងលើទី២ សរុបបានចំនួន៤.៦៧០.៩៥៤នាក់ ការចាក់វ៉ាកសាំងជូនប្រជាពលរដ្ឋ ដោយក្រសួងការពារជាតិនៅតាមរាជធានី-ខេត្ត គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ៖ នៅរាជធានីភ្នំពេញ សរុបបានចំនួន១.០២៥.៩២៦នាក់ នៅតាមខេត្ត០៨ សរុបបានចំនួន១.៣០៩.៤៦៩នាក់...
បន្ទាប់ពីជប៉ុនជួយ ធ្វើឲ្យសហរដ្ឋអាមេរិកនៅមិនស្ងៀមត្រូវបង្ខំចិត្តបញ្ជូនវ៉ាក់សាំងកូវីដ-១៩ មកកម្ពុជាយ៉ាងលឿន

បន្ទាប់ពីជប៉ុនជួយ ធ្វើឲ្យសហរដ្ឋអាមេរិកនៅមិនស្ងៀមត្រូវបង្ខំចិត្តបញ្ជូនវ៉ាក់សាំងកូវីដ-១៩ មកកម្ពុជាយ៉ាងលឿន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌល កូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស នឹងដឹកមកដល់នៅថ្ងៃទី០២ ខែសីហាខាងមុខ។ អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។ វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រ...
សម្តេចពិជ័យសេនា ទៀ បាញ់ “ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាមិត្តភាព បងប្អូនដែកថែប ដែលប្រកបដោយជំនឿចិត្តខ្ពស់ចំពោះគ្នាទៅវិញទៅមក”

សម្តេចពិជ័យសេនា ទៀ បាញ់ “ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាមិត្តភាព បងប្អូនដែកថែប ដែលប្រកបដោយជំនឿចិត្តខ្ពស់ចំពោះគ្នាទៅវិញទៅមក”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
0សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិថ្លែងថា "ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាមិត្តភាព បងប្អូនដែកថែប ដែលប្រកបដោយជំនឿចិត្តខ្ពស់ចំពោះគ្នាទៅវិញទៅមក និងត្រូវបានបង្កើតឡើង ដើម្បីសន្តិភាព អធិបតេយ្យភាព វិបុលភាព និងផលប្រយោជន៍រួម"។