សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់អំណោយជូនលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និងលោកគ្រូ នេត ប៉េ ព្រឹទ្ធាចារ្យចាប៉ីដងវែង
ដើម្បីជួយ សម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ព្រឹទ្ធាចារ្យ ចាបុីដងវែងនោះ ទើបនៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យក្រុមការងារមនុស្សធម៌ដឹកនាំដោយលោក ជិន ប៊ុនធឿន យកអំណោយប្រចាំឆ្នាំទៅផ្តល់ជូនលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ សព្វថ្ងៃលោក មានអាយុ ៧៥ឆ្នាំ រស់នៅភូមិដូង ឃុំស្វាយទង ខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ហើយនៅរសៀលថ្ងៃដដែលក្រុមការងារបានបន្តនាំយកអំណោយរបស់សម្តេចទាំងពីរទៅប្រគល់ជូនលោកតា នេត ប៉េ ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បីល្បាញ មានអាយុ ៦៤ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
អំណោយដែលត្រូវផ្តល់ជូនលោកព្រឹទ្ធាចារ្យទាំងពីររួមមាន៖
គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ១ឈុតធំ និងថវិកាចំនួន ១២០០ដុល្លារ ជាថវិកា ឧបត្ថម្ភប្រចាំឆ្នាំ គឺចាប់តាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន។
លោកតាព្រឹទ្ធាចារ្យបានសម្តែងនូវកី្តរំ...








