ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបប្រជុំជាមួយ គណៈប្រតិភូជាន់ខ្ពស់ចិនដឹកនាំដោយ ឯកឧត្តម YANG CHUNLEI អគ្គលេខាធិការរងនៃគណៈកម្មាធិការនយោបាយច្បាប់ មជ្ឈឹមបក្សកុំម្មុយនីស្តចិន

ភ្នំពេញ៖ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ កាលពីព្រឹក ថ្ងៃច័ន្ទ ទី០៤ខែធ្នូ ឆ្នាំ២០២៣ នេះនៅទីស្តីការក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបប្រជុំជាមួយ គណៈប្រតិភូជាន់ខ្ពស់ចិនដឹកនាំដោយ លោក YANG CHUNLEI អគ្គលេខាធិការរងនៃគណៈកម្មាធិការនយោបាយច្បាប់ មជ្ឈឹមបក្សកុំម្មុយនីស្តចិន។
ខ្លឹមសារជាសំខាន់នៃកិច្ចប្រជុំបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់លើការប្រយុទ្ធប្រឆាំងល្បែងស៊ីសងតាមអនឡាញ-online និងការឆបោកតាមប្រព័ន្ធអុីនធឺណិត។សមត្ថកិច្ចកម្ពុជាជាពិសេសក្រសួងមហាផ្ទៃ បានបញ្ជាក់ជំហរយ៉ាងម៉ឺងមាត់លើការអនុវត្តច្បាប់តាមការសម្រេចរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង អភិសន្តិបណ្ឌិត ស សុខា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចចិន និងបណ្តាប្រទេសពាក់ព័ន្ធស៊ើបអង្កេតនិងបង្ក្រាបឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធជាច្រើនពាន់នាក់បញ្ជូនទៅផ្តន្ទាទោសតាមច្បាប់នាពេលកន្លងមក និងកំពុងធ្វើជាបន្តបន្ទាប់។