(ភ្នំពេញ): នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានការពារ
អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ» ឧទ្ទេសនាមដោយ លោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងដ៏ខ្ពង់ខ្ពស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.៕