ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត កៅ ថាច ព្រមទាំងសហការី នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះបានបន្តអញ្ជើញចុះពិនិត្យមើលការប្រើប្រាស់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់ការប្រមូលទិញស្រូវនៅរោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

បាត់ដំបង៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះបានបន្តអញ្ជើញចុះពិនិត្យមើលការប្រើប្រាស់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់ការប្រមូលទិញស្រូវនៅរោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មាន:
១.រោងម៉ាស៊ីនកិនស្រូវ ឆាយ គឹមទឹង
២.រោងម៉ាស៊ីកិនស្រូវ ស៊ីវ ឡាយ
៣.រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ

ឆ្លៀតក្នុងឱកាសនេះ, លោកបណ្ឌិត បន្តជំរុញអោយរោងម៉ាស៊ីន បន្តខិតខំប្រមូលទិញស្រូវពីកសិករអោយអស់ពីលទ្ធភាព ក្នុងរដូវកំពុងប្រមូលផលនេះ។ ជាមួយគ្នានេះ, លោកបណ្ឌិតក៏បានបញ្ជាក់បន្ថែម ក្នុងករណី រោងម៉ាស៊ីនមានតម្រូវការឥណទាន សម្រាប់ការប្រមូលទិញស្រូវ អាចធ្វើការទាក់ទងមកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម។