ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ធ.អ.ជ.ក.)បានប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៩លើកទី៧របស់ខ្លួន ដើម្បី ពិនិត្យ ពិភាក្សានិងអនុម័តលើ៖សេចក្តីព្រាងផែនការអាជីវកម្ម ៣ឆ្នាំ រំកិល ឆ្នាំ២០២៥- ២០២៧ របស់ធនាគារARD

កំពត:ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ធ.អ.ជ.ក.)បានប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៩លើកទី៧របស់ខ្លួន ដើម្បី ពិនិត្យ ពិភាក្សានិងអនុម័តលើ៖សេចក្តីព្រាងផែនការអាជីវកម្ម ៣ឆ្នាំ រំកិល ឆ្នាំ២០២៥- ២០២៧ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងរបៀបវារៈផ្សេងៗ ។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. នាថ្ងៃសៅរ៍ បួនកើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.ពីរពាន់ប្រាំរយហុកសិបប្រាំបី ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង ៩ ព្រឹក។