លោកឧត្តមសេនីយ៍ Mohammad Baqeri មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនានេះថា ប្រសិនបើអ៊ីរ៉ង់ចង់បិទច្រកសមុទ្រ Strait of Hormuz គឺត្រូវធ្វើដោយចំហរ មិនបាច់លាក់លៀមនោះទេ ។
លោក Mohammad Baqeri ក៏បានប្រកាសច្រានចោលផងដែរ នូវការចោទប្រកាន់អ៊ីរ៉ង់ពីបទនៅពីក្រោយការវាយប្រហារវិច្ឆេទកម្មលើនាវាដឹកប្រេងចំនួនពីរគ្រឿង កាលពី សប្តាហ៍មុន ។
មេទ័ពរូបនេះ បានបញ្ជាក់ថា អ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបិទច្រកសមុទ្រ Strait of Hormuz ហើយការបិទច្រកសមុទ្រនេះ គឺអ៊ីរ៉ង់នឹងប្រកាសបិទដោយចំហរ មិន អាចលួចវាយប្រហារនាវាដឹកប្រេងដូចអាមេរិកចោទប្រកាន់នោះទេ ៕