លោក សេង ហៀង ព្រះរាជ្ញារង អមសលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើឈ្មោះ NWOSU MARTINS ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ អាហ្វ្រិកខាងត្បូង និងសង្សារឈ្មោះ កាន ឡានីន ហៅ ស្រីអូន អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ពីបទ ឆបោក យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
សូមរម្លឹកថា ជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធការប្រើប្រាស់ គណនី Facebook ក្លែងក្លាយ ឈ្មោះ Amander Mour, ឈ្មោះ Jerry Snow, ឈ្មោះ Mark Jonathan និងឈ្មោះ Mike Phillip ផ្ញើសារទំនាក់ទំនងទៅ ជនរងគ្រោះឲ្យទុកចិត្ត និង សន្យាផ្ញើលុយឲ្យជនរងគ្រោះ។
បន្ទាប់មកក្រុមជនត្រូវចោទ បានប្រើល្បិចឆបោក ឲ្យជនរងគ្រោះចេញថ្លៃសេវា និងពន្ធផ្សេងៗ ដោយផ្ញើតាមវីង ចន្លោះពី ៥០០ ដុល្លារ ទៅជិត ៥០០០ដុល្លារសហរដ្ឋអាមេរិក៕