សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសា សន៍ថា ឯកអគ្គរាជទូតព្រះរាជាណាចក្រម្ពុជាដែលត្រូ វបំពេញបេសកកម្មការទូតនៅតាមបណ្តាប្រទេសនានា មិនត្រឹមតែតំណាងឱ្យក្រសួ ងការបរទេសប៉ុណ្ណោះទេ តែជាតំណាងឱ្យប្រទេសជាតិ តំណាងឱ្យព្រះមហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងដូច្នេះនៅព្រឹកថ្ងៃចន្ទទី១០ ខែកុម្ភៈឆ្នាំ២ ០២៥ ក្នុងឱកាសអនុញ្ញាតជូន ឯកអគ្គរាជទូតចំនួនបួនរូបដែ លទើបទទួលបានការតែ ងតាំងក្នុងការបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសនានា បានចូលជួបសម្តែងការគូរសម ជម្រាបលានិងទទួលអនុសាសន៍ពីសម្តេច នៅមុនពេលចាកចេញពីមាតុប្រទេស ទៅបំពេញបេសកកម្ម។សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា៖«បេសកកម្មការទូតជាការងារដ៏ឧត្តុងឧត្តម ត្រូវការពារ ឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិនិងការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ»។សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ កៅ្តចំពោះ វត្តមាន របស់ លោកជំទាវ លោក ឯកអគ្គរាជទូតទើបតែងតាំងថ្មីទាំងបួនរូប ដែលបានអញ្ជើ ញមកកាន់វិមានរដ្ឋសភា ដើម្បីជួបសម្តែងការគួរសម ក៏ដូចជាជម្រាបលា មុនចេញទៅបំ ពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិ មាតុភូមិ នាពេលខាងមុខ។ សម្តេចបានមានប្រសាសន៍លើកឡើងថា ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមសម្តែងនូវក្តីរីករាយ និងអបអរសាទរយ៉ាងខ្លាំង ចំពោះលោកជំទាវ លោក ឯកអគ្គរាជទូតទាំងបួនរូប ដែលត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយឋាមវ័ន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានផ្តល់សេចក្តីទុកចិត្តតែងតាំង ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញស មត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំបណ្តាប្រទេសនានា។សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំបន្តវេន មានចក្ខុវិស័យច្បាស់លាស់វែងឆ្ងាយ បន្តដឹកនាំប្រទេសពីសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ សន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជាហើយ ដែលអន្តរជាតិទទួលស្គាល់។ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត មានឆន្ទៈមោះមុត បន្តបេសកកម្មពីសម្តេចតេជោ ហ៊ុន សែន នៅក្នុងការអភិវឌ្ឍលើកកម្ពស់ជីវភាពពលរដ្ឋ ពិសេសសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ ក្នុងការនាំកម្ពុជាក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ជាមន្រ្តីការទូត ជាអ្នកដែលឈរនៅ សមរភូមិជួរមុខ។ បេសកកម្មការទូតពិតជាសំខាន់ខ្លាំង បំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹង ប្រែងរបស់អ្នកខាងក្នុងប្រទេស ដោយរួមចំណែកការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ។ ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះ ក្នុងនាមជាមន្រ្តីការទូត ចំាបាច់ត្រូវមានសមត្ថភាព ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងការទូតរបស់រដ្ឋ ការទូតសភា និងការទូតផ្សេងៗ ដូចជាការទូតសេដ្ឋកិច្ច ការទូតប្រជាជន ជាដើម។
សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍លើកឡើងបន្តថា ក្រៅពីការបំពេញបេសកកម្មការទូត ឯកអគ្គរាជទូតក៏ជាអាណាព្យាបាលលើពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ សិក្សា ឬរកទទួលទាន នៅតាមបណ្តាប្រទេសដែលខ្លួនបំពេញបេសកកម្មការទូតផងដែរ។ អ្នកការទូតត្រូវផ្សារភ្ជាប់សុ ខទុក្ខជាមួយពលរដ្ឋ ត្រូវរក្សាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីរបស់ជាតិដល់អន្តរជាតិបានដឹង។
លោក ជា ច័ន្ទបរិបូរណ៌ តំណាងឯកអគ្គរាជទូតទំាងបួនរូប បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់ឱកាសជូន លោកម និងលោកជំទាវ ទំាងអស់ បានចូលជួប សម្តែងការគួរសម ជម្រាបលា ពិសេសទទួលបានអនុសា សន៍ល្អៗនៅក្នុងឱកាសនេះ។ លោកឯកអគ្គរាជទូត បានលើកឡើងពីការតំាងចិត្តខ្ពស់ នៅក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជា តិឱ្យទទួលបានជោគជ័យ ឆ្លើយតបចំពោះការជឿទុកចិត្តដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា។សូមជម្រាបថាឯកអគ្គរាជទូត ដែលទើបតំាងទំាងបួនរូប ដែលបានចូលជួបសម្តែង ការគួរនិងជម្រាបលា សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ មាន លោកជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតកម្ពុ ជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី និងប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុបលោក ជ័យ រដ្ឋា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសប្រ៊ុយណេដា រូស្សាឡាម លោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបែលហ្ស៊ិក អូទ្រីស ហូឡង់ លុចសំបួរ និង លោក ស៊ិន សារៀម ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន៕