ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត កៅ ថាច បានអញ្ជើញអមដំណើរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯម

លោកបណ្ឌិត កៅ ថាច សមាជិកគណកម្មាធិការកណ្តាល​ និងជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាលទទួលបន្ទុកចលនាយុវជនស្រុក ខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី៩​ ខែកុម្ភ:​ ឆ្នាំ​២០២៥​នេះ​ បានអញ្ជើញ អមដំណើរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណ:អចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯម ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពី​ លោក លោកជំទាវ ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល, លោកប្រធាន អនុប្រធាន និងលោក លោកស្រីសមាជិកគណៈកម្មាធិការគណបក្សខេត្តកណ្តាល,លោក លោកជំទាវ ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯមសរុប​១,០២៥នាក់។