ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតិឲ្យ អ្នកឧកញ៉ា សួរ វីរៈ អញ្ជើញជួបសម្ដែងការគួរសមនិង ពិភាក្សាលើការអភិវឌ្ឍវិស័យអេកូទេសចរណ៌នៅកម្ពុជា

ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​បានអនុញ្ញាតិឲ្យ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំអេចប្រេស ជួបសម្ដែងការសមនិងពិភាក្សាលើការអភិវឌ្ឍវិស័យអេកូទេសចរណ៌នៅកម្ពុជា។

នៅ ក្នុងកិច្ចពិភាក្សាខាងលើនេះ លោក អ៊ាង សុផល្លែត បានគាំទ្រ និងជំរុញលើកទឹកចិត្ដអ្នកឧកញ៉ាក្នុងការបន្តអភិវឌ្ឍន៌បន្ថែមលើវិស័យអេកូទេសចរណ៌ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិ។

គួររំឭកផងដែរថា កន្លងទៅថ្មីៗនេះ ដើម្បីលើកស្ទួយវិស័យទេសចរនៅកម្ពុជា អ្នកឧកញ៉ា សួរ វីរៈ បាន ក្នុងចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត ប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងសេវាកម្មទូកល្បឿនលឿន រវាងក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ជាមួយក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group។ អ្នកឧកញ៉ា ជឿថាកិច្ចសហការនេះ នឹងក្លាយជាច្រកទ្វារផ្លូវសមុទ្រអន្តរជាតិដ៏សំខាន់ ដែលរំពឹងទទួលអ្នកដំណើរភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិប្រមាណ ១លាននាក់ នៅក្នុងឆ្នាំ២០២៦។
ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសថៃ វៀតណាម និងប្រទេសឡាវ។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus និង ទូកល្បឿនលឿន Buva Sea ។