ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេចក្ដីជូនដំណឹង ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៦.៣៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។

ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តកំពត​ ខេត្តស្វាយរៀង ខេត្តរតនគិរី​ ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ

ពណ៌បៃតងៈគុណភាពខ្យល់ល្អមានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តកែប ​និងខេត្តតាកែវ

ពណ៌លឿងៈ ​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន

ពណ៌ទឹកក្រូចៈ ខេត្តកោះកុង និងខេត្តពោធិ័សាត់