កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃព្រហស្បតិ៍ ១ រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច ក្រុមហ៊ុន Mediterranean Shipping (Cambodia) ដឹកនាំដោយ លោក Robin Dreke នាយកគ្រប់គ្រង នៃក្រុមហ៊ុន Mediterranean Shipping (Cambodia) ក្នុងគោលបំណងស្វែងយល់ពី ប្រតិបត្តិការ របស់ កសស និងស្នើសុំអនុញ្ញាតបើកចំណតនាវានៅ កសស ។