លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ (CMAC)៖ «ខ្ញុំ និងថ្នាក់ដឹកនាំអង្គភាព CMAC បានជួបសំណេះសំណាលផ្សព្វផ្សាយអំពីការកែសំរួលកម្លាំង និងបុគ្គលិកស្ថិតនៅក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកដែលគាំទ្រមកអង្គភាព CMAC។
ខ្ញុំបានបញ្ជាក់ជូនកងកម្លាំងទាំងអស់ជ្រាបច្បាស់ថា សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងបន្តគាំទ្រពេញទំហឹងដោយអនុញ្ញាតឱ្យអង្គភាព CMAC រៀបចំ និងកែសម្រួលកម្លាំងចំនួន ២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាមេរិកនេះ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា ដេីម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជូនប្រជាពលរដ្ឋតាមសំណូមពរ»។
(ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥)