ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស

នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយមានវត្តមានអញ្ជើញចូលរួមដោយផ្ទាល់​ និងតាមប្រព័ន្ធអនឡាញពី លោករដ្ឋលេខាធិការ លោកអគ្គនាយក លោក អគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងមន្ត្រីពាក់ព័ន្ធ។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យវឌ្ឍនភាពការងារ និងត្រៀមលក្ខណៈរៀបចំឯកសារ និងដំណើរការចូលរួម កិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និង ២៨ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ដោយ៖ កន ចំណាន