ភ្នំពេ:ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ សូមមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះសម្តេចកិត្តិព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។
ឆ្លៀតក្នុងវរោកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលបានខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ក្នុងការដឹកនាំចលនាកាកបាទ ក្រហមកម្ពុជាឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងការលើកតម្កើងគុណតម្លៃ និងតួនាទីស្ត្រីកម្ពុជា ឱ្យមានការយល់ដឹង និងទទួលស្គាល់កាន់តែខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
សមិទ្ធផលសង្គមជា ច្រើនដែលសម្តេចបាននិងកំពុងកសាងរួមមានការបង្កើតមជ្ឈមណ្ឌលថែរក្សាកុមារកំព្រា និងមជ្ឈមណ្ឌល អភិវឌ្ឍន៍នានា សំដៅលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ ព្រមទាំងការផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ក្នុងការគាំពារស្ត្រី និងកុមារ។ រយៈពេលកន្លងមកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបំពេញតួនាទីដ៏ឧត្តុង្គឧត្តម ជាភរិយាល្អ មាតាល្អ និងជីដូនប្រកបដោយព្រហ្មវិហារធម៌។
ជាងនេះទៀត សម្តេចជាឥស្សរជនស្ត្រីទីមួយ ដ៏ឆ្នើមនិងជានិមិត្តរូបនៃការងារមនុស្សធម៌នៅកម្ពុជា ព្រមទាំងបានរួមដំណើរជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គ្រប់កាលៈទេសៈក្នុងការដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព ពេញបរិបូរណ៍ បូរណភាពទឹកដីដ៏រឹងមាំយូរអង្វែង និងអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនឥតឈប់ឈរជាបន្ត បន្ទាប់លើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនា បតីតេជោ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕