ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការ ផ្តន្ទាទោស «ចំប៉ីខ្មៅ» ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់៣លានរៀល 

ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា «ខ្ញុំ ទទួលយក សាលក្រមរបស់តុលាការ។ ខ្ញុំអត់ប្តឹងឧទ្ធរណ៍ទេ»។

នៅក្នុងសវនាការកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ បានទទួលស្គាល់កំហុស និងបានសុំទោសប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនាពេលកន្លងមក។

គួររម្លឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ នៅក្នុងខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីជនជាប់ចោទ រូបនេះបង្ហោះវីដេអូ ជេរប្រមាថពូជសាសន៍ខ្មែរ ព្រោះតែខឹងយុវជនមួយក្រុមជិះម៉ូតូទៅខោកក្បាល។

បន្ទាប់ពីសមត្ថកិច្ចបញ្ជូនទៅតុលាការ ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ត្រូវតុលាការសម្រេចឃុំខ្លួន កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩៕