យោងតាមសេចក្តីសម្រេចបានធ្វើឡើងតាម ប្រកាស របស់ក្រសួង អប់រំ យុវជន និងកីឡា លេខ១០០៦ អ.យ.ក ប្រ ក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយលោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។
សេចក្តីសម្រេច បានកំណត់ឲ្យប្រធានក្រុមប្រឹក្សាភិបាល និងនាយកវិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង បញ្ឈប់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង និងគ្រប់រូបភាព។
ក្រសួង អប់រំ យុវជន និងកីឡា បានសម្រេចនិរាករ ប្រកាសលេខ ៨០៦ អ.យ.ក ប្រ ក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៨ ស្តីពី ការទទួលស្គាល់វិទ្យាស្ថាន អន្តរជាតិអាមេរិកាំង ផងដែរ៕