ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា​ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ រួមជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) បានអញ្ជេីញ​ចុះសួរសុខទុក្ខ និង សម្តែង​ការសោកស្តាយចំពោះ​ អគ្គីភ័យ​ឆាបឆេះនៅរោង​ម៉ាស៊ីន​កិនស្រូវ អង្ករ របស់រោងម៉ាសុីនកិនស្រូវ ឈិត ប៊ុនថន​ នៅក្នុងខេត្តព្រៃវែង

ឧកញ៉ា​ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ រួមជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) បានអញ្ជេីញ​ចុះសួរសុខទុក្ខ និង សម្តែង​ការសោកស្តាយចំពោះ​ អគ្គីភ័យ​ឆាបឆេះនៅរោង​ម៉ាស៊ីន​កិនស្រូវ អង្ករ របស់រោងម៉ាសុីនកិនស្រូវ ឈិត ប៊ុនថន​ នៅក្នុងខេត្តព្រៃវែង ដែលត្រូវអគ្គិភ័យ​ បង្កឡើងដោយទុស្សេចរន្តអគ្គីសនី នៅត្រង់ចំណុចទូបែងចែកភ្លើងនៅក្នុងរោងម៉ាស៊ីន ដែលផ្ទុះចេញជាផ្កាភ្លើងទៅប៉ះផ្ទាំងអ៊ីសូឡង់ការពារកម្តៅនៅជាប់ដំបូលស័ង្កសី បណ្តាលឱ្យឆាបឆេះយ៉ាងលឿនតែម្តង​។ ដោយ​សំណាងល្អកម្ទេចភ្លើងឆេះបន្ទះអ៊ីសូឡង់ បានធ្លាក់ពីលើដំបូលមកឆេះបាវច្រកស្រូវ និងបាវច្រកអង្ករ នៅខាងក្រោមថែមទៀត ប៉ុន្តែមិនបានឆេះរាលដាលធ្ងន់ធ្ងរពេកឡើយ។
ឧកញ៉ា​បាន​សរសើរ​នៅ​ភាព​រឹង​ពឹង​មិន​តក់​ស្លុត​ របស់​លោកឈិត​ ប៊ុន​ថន​ និង​ការ​សហការ​ជាមួយ​ប្រជា​ការពារ​ពន្លត់​អគ្គីភ័យ​ខេត្ត​បាន​សំរាច​នៅ​ការ​ពន្លត់​អគ្គីភ័យ​បាន​យ៉ាង​ឆាប់​រហ័ស​ ប្រេីប្រាស់​ត្រឹម​តែបួនឡានទឹកប៉ុណ្ណោះ​ដោយ​គ្រប់​គ្រង​នៅ​ការខាត​បង់​ ក្នុង​កំរិត​មួយ​ដែល​ទទួល​យក​បាន​។ ខេត្តព្រៃវែង: នារសៀលថ្ងៃទី២៣ខែមីនា ឆ្នាំ២០២៥