ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី នាំឲ្យអឺរ៉ុបខាតលុយ២៤០ពាន់លានដុល្លារអាមេរិក

ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងនៅក្នុងសន្និសិទកាសែតមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនានេះថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ពីសំណាក់សហភាពអឺរ៉ុប ចាប់តាំងពីឆ្នាំ២០១៤កន្លងមក មិនមែនខាតបង់តែរុស្ស៊ីទេ អឺរ៉ុបខ្លួន ឯងក៏ខាតបង់ទឹកប្រាក់ដូចរុស្ស៊ីដែរ ។

ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី នាំឲ្យអឺរ៉ុបខាតបង់ទឹកប្រាក់ប្រមាណជាង ២៤០ពាន់លានដុល្លារអាមេរិក ខណៈដែលរុស្ស៊ីបានខាតបង់ទឹកប្រាក់ប្រមាណជាង៥០ពាន់ លានដុល្លារអាមេរិក ។

ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចនេះដែរ អាមេរិកបានខាតបង់ទឹកប្រាក់១៧ពាន់លានដុល្លារ ខណៈដែលជប៉ុន បានខាតបង់ទឹកប្រាក់២៧ពាន់លានដុល្លារ ដោយសារតែអនុវត្តន៍ តាមទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ពីសំណាក់អឺរ៉ុប និងអាមេរិក ៕