ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តី ហេង សួរ អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Global Accelerator Policy)

(ភ្នំពេញ)៖ រដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Global Accelerator Policy) ដែលធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។
វេទិកានេះ មានវត្តមានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានវត្តមានចូលរួមពី លោកស្រី Mia Seppo ជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម លោក David McLachlan-Karr នាយកប្រចាំតំបន់នៃការិយាល័យសម្របសម្រួលអភិវឌ្ឍន៍អង្គការសហប្រជាជាតិសម្រាប់អាស៊ីប៉ាស៊ីហ្វិក រួមទាំងវត្តមានពីបណ្តាប្រទេសឥណ្ឌូនេស៊ី នេប៉ាល់ ហ្វីលីពីន ប៉ាគីស្ថាន និងវៀតណាម ព្រមទាំងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ជាច្រើនរូបផងដែរ៕