អ្នកនាំពាក្យកងទ័ពជើងទឹករបស់ប្រទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនានេះថា កងទ័ពជើងទឹករបស់ខ្លួនបានបញ្ជូននាវាពិឃាតពហុជំនាញបាញ់មីស៊ីលតម្រង់គោលដៅ INS Channai ទៅកាន់ឈូងសមុទ្រ ពែក្ស (Persian Gulf) ។
ការបញ្ជូននាវាពិឃាតទៅកាន់ឈូងសមុទ្រ ពែក្ស របស់កងទ័ពជើងទឹកឥណ្ឌា ត្រូវបានធ្វើឡើងខណៈដែលប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកមានភាពតានតឹងជាមួយគ្នា ក្រោយពីអ៊ីរ៉ង់បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿងរបស់អាមេរិក ។
អ្នកនាំពាក្យដដែលបានបន្តថា ការបញ្ជូននាវាពិឃាតទៅកាន់ឈូងសមុទ្រ ពែក្ស ត្រូវបានធ្វើឡើងក្នុងគោលដៅរក្សាសុវត្ថិភាពដល់នាវាពាណិជ្ជកម្មឥណ្ឌា ដែលធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ ពែក្ស និងសមុទ្រ Hormuz ៕