ជប៉ុន: លោក ខ្លេង សុខហ៊ ប្រធានតំបន់ហ្វូគូអូកានិងលោក ហូ គឹមឡុង ជនបង្គោលប្រចាំតំបន់ហ្វូគូអូកាសហការជាមួយសមាគមនិស្សិតខ្មែរប្រចាំតំបន់ឃ្យូស្យូនិងលោក Hiroshi Saito នាយកប្រតិបត្តិនៃក្រុមហ៊ុន General Environmental Center Co., Ltdនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះបានរៀបចំសង្រ្កាន្តឆ្នាំថ្មីនៅKaho TERRAS ខេត្តហ្វូគូអូកា។
កម្មវិធីនេះរៀបចំឡើង ដើម្បីផ្តល់ភាពសប្បាយរីករាយដល់បងប្អូនខ្មែរ ជាពិសេសកម្មសិក្សាការី ពលករជំនាញ និងនិស្សិត ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ដោយមានការលេងល្បែងប្រជាប្រិយ ដូចជាទាញព្រ័ត្រ ដណ្តើមស្លឹកឈើ និងរាំលេងកម្សាន្ត សរុបប្រមាណ ៣០០នាក់។
កម្មវិធីនេះមានការចូលរួមជាអធិបតី ពីសំណាក់ ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារប្រទេសជប៉ុន លោក Akama Yukihiro អភិបាលក្រុង Kama និង លោក Takahashi Yoshihiko សភាតំណាងខេត្តហ្វូគូអូកា រួមជាមួយការសម្តែង និងការប្រគុំតន្ត្រីជប៉ុន ប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាពក្រៃលែង។