មូស្កាត, ប្រទេសអូម៉ង់៖ នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះ ឆ្លៀតឱកាសមុនកិច្ចប្រជុំរបស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ទស្សនកិច្ចសិក្សាកសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ក្រោមការសម្របសម្រួលរបស់ធនាគារអភិវឌ្ឍន៍អូម៉ង់។