ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុញ្ញាតជូនលេខាធិការនៃអនុគណៈកម្មាធិការអនុម័តថវិកា របស់ព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក Paul Grove លេខាធិការនៃអនុគណៈកម្មាធិការអនុម័តថវិកា របស់ព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងកិច្ចការរដ្ឋ កិច្ចការប្រតិបត្តិការបរទេស និងកម្មវិធីពាក់ព័ន្ធនានា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនាព្រឹកនេះ ឧបនាយករដ្ឋមន្ត្រី និងលោកលេខាធិការនៃអនុគណៈកម្មាធិការបានធ្វើការពិភាក្សាផ្លាស់ប្ដូរទស្សនគតិជុំវិញស្ថានភាពសង្គម សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនានា ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក នៅក្នុងបរិការណ៍សកលនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការជំរុញទាក់ទាញការវិនិយោគបន្ថែមពីសហរដ្ឋអាម៉េរិក មកកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕