ខេត្តកំពង់ធំ: សម្ដេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ពោធឆ្លងសមិទ្ធផលនានា តែងតាំងមន្ត្រីសង្ឃនិងស្រោចស្រពសុគន្ធវារីរៀបចំឡើងនៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ខែមេសា ឆ្នាំ២០២៥។
ពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានា តែងតាំងមន្ត្រីសង្ឃនិងស្រោចស្រពសុគន្ធវារីប្រគេនព្រះសុខាចារ្យ ណំ សុភក្ត្រា ក្រោមព្រះអធិបតីភាពសម្ដេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណ:មហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ញុឹក បានខេង អភិបាលរង តំណាងឯកឧត្តមអភិបាលខេត្តកំពង់ធំ មួយអន្លេីដោយគណ:ប្រតិភូអមនិងព្រះរាជាគណៈ ព្រះមេគណខេត្ត សហការី ព្រមទាំងពុទ្ធបរិស័ទជាច្រេីនរូប នៅវត្តមុនីរង្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។