នាព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញ បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូនៃខេត្តជេជូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក Moon Sung Jong ប្រធានគណៈកម្មការនិយ័តកម្មកាស៊ីណូជេជូ នៅអគាររដ្ឋបាល គ.ល.ក.។ ជំនួបនេះមានគោលបំណងពិភាក្សាអំពីគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម ក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍ និងព័ត៌មានស្ដីពីទិដ្ឋភាពទូទៅនៃការអភិវឌ្ឍវិស័យល្បែងពាណិជ្ជកម្មនៃភាគីទាំងពីរ។