យោងតាមរបាយការណ៍ការិយាល័យនគរបាល ចរាចរផ្លូវគោកខេត្តព្រះវិហារបានឲ្យដឹងថា មានរថយន្ត១គ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាក លេខភ្នំពេញ ២AY-៩៥៩៥ បើកបរដោយជនមិនស្គាល់អត្តសញាណ ក្នុងទិសដៅពីកើតទៅលិច បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កួត ទៅបុកម៉ូតូ១គ្រឿង ប្រភេទឌ្រីម C១២៥ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ព្រះវិហារ ១C៧៥៥៥ ជិះឌុបគ្នា៣នាក់ ក្នុងទិសដៅផ្ទុយគ្នាបុក យ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង៣ ខ្ទាតចេញពីម៉ូតូជាច្រើនម៉ែត្រ ជនរងគ្រោះ២នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត។ចំណែក ជនរងគ្រោះទាំង៣ គឺជាសិស្សសាលា រស់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ចបានដាក់ការសង្ស័យថា អ្នកបើកបររថយន្តបង្ករហរតុ នៅក្នុងពេលនេះ គឺ មានឈ្មោះ គឹម ចេតថាវី ជានាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ព្រោះរថយន្តបង្កគ្រោះថ្នាក់នេះ គឺជារថយន្តរបស់លោកនាយផ្នែក នរណាក៏ដឹងដែរ។ ហើយមូលហេតុដែលបណ្តាលឲ្យបុកជនរងគ្រោះ គឺអាចមកពីស្រវឹងស្រា ព្រោះរថយន្តនេះ បានបើកចេញពីហាងខារ៉ាអូខេ «ផ្កាយមាស» ហើយបើតាមភស្តុតាងរូបភាពនេះ បានបញ្ជាក់យ៉ាងច្បាស់ថា រថយន្តខុសទាំងស្រុងតែម្តង៕