ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 សម្តេចតេជោសម្រេចផ្តល់ថវិកាជួយគ្រួសារអ្នកស្លាប់៤០លានរៀល អ្នករបួសមួយគ្រួសារ៥លានរៀលនិងជួយព្យាបាលដោយឥតគិតថ្លៃ

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។សោដនាដកម្មបាក់អាគារនៅខេត្តព្រះសីហនុ​គឺជារឿងឈឺចាប់របស់ជាតិយើងពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយាឬស្វាមីឬកូនឬឪពុកម្តាយ។ល។

ដើម្បីចូលរួមមរណៈទុក្ខនិងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញ ថវិការជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល(សែសឹបលានរៀល)ឬ ១មុឺនដុល្លា(10.000$)។

សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។

ឯកឧត្តមប៊ិន ឈិនឧបនាយរដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួល​ចាត់ចែងថវិការនេះជូនបងប្អូន។

យប់នេះខ្ញុំនៅបន្តតាមដានការងាររុករកនិងសង្រ្គោះជាមួយបងប្អូនតទៅទៀត៕