ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍ ទី២២ ខែមិថុនានេះថា អាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើប្រទេសអ៊ីរ៉ង់ ដែលទណ្ឌកម្មថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃចន្ទ ទី២៤ ខែមិថុនានេះ ។
ទន្ទឹមនឹងការប្រកាសដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបង្ហើបដែរថា លោកចង់ឲ្យអ៊ីរ៉ង់ចូលតុចរចា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងការប្រឈមមុខគ្នាខាងយោធារវាង អាមេរិក និងអ៊ីរ៉ង់ ។
សូមបញ្ជាក់ថា បន្ថយភាពតានតឹង និងការប្រឈមមុខគ្នាខាងយោធារវាង អាមេរិក និងអ៊ីរ៉ង់ បានកើតឡើងក្រោយពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់ទម្លាក់យានដ្រូនអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដែលធ្វើឲ្យប្រទេសទាំងពីរស្ទើរតែផ្ទុះសង្គ្រាមជាមួយគ្នា ៕