ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃាត់ចាប់រថយន្តមួយគ្រឿងម៉ាកSSANGYONG ISTANA ដឹកស៊ុតសត្វមាន់ចំនួន ៨០ដុំជាង២ម៉ឺនគ្រាប់លើផ្លូវជាតិលេខ១សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញ

ភ្នំពេញ:ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៅថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៥នេះបានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាលរាជធានីភ្នំពេញចុះឃាត់ចាប់រថយន្តមួយគ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតសត្វមាន់ចំនួន ៨០ដុំ ស្មើនឹង២៤,០០០គ្រាប់ លើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រថយន្តខាងលើបានដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាម តាមច្រករបៀងមួយកន្លែង ដែលស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង (តាមការឆ្លើយពីម្ចាស់បើកបររថយន្តដឹកស៊ុតមាន់) ដឹកមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសយ៉ាងនេះទៅរក្សាទុកនៅចត្តាឡីស័ក របស់អគ្គដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធី។