ខេត្តក្រចេះ៖ សង្វៀនជល់មាន់១កន្លែងបើកលេងជល់មាន់ និងល្បែងផ្សេងៗទៀត ក្នុងចំកាកៅស៊ូយ៉ាងរលូន នៅភូមិខ្សាត់ ឃុំតាម៉ៅ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយពលរដ្ឋអះអាងថា សង្វៀនជល់មាន់មួយកន្លែងនៅស្រុកព្រែកប្រសព្វ សមត្ថកិច្ចមិន ហ៊ានប៉ះពាល់ទេ។
ប្រជាពលរដ្ឋ នៅតំបន់នោះបាននិយាយថា សង្វៀនជល់មាន់នេះធ្វើ សកម្មភាពជាប្រចាំ ដែលមានអ្នកលេងមកពីគ្រប់ទិសទីក្នុងស្រុក និងខ្លះទៀត ជិះរថយន្តទំនើបៗ និងម៉ូតូជាច្រើនគ្រឿងចូលទៅលេងព្រោះវាជាទីតាំងដែលមានសុវត្ថិភាពបំផុត ដោយសារតែអាជ្ញាធរពាក់ព័ន្ធមានការឃុតឃិតគ្នាជាប្រព័ន្ធតែម្តង។
អ្នកភូមិខ្សាត់ ឃុំតាម៉ៅ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះបានបញ្ជាក់ថា សកម្មភាពការបើកល្បែងស៊ីសងគ្រប់ប្រភេទខាងលើត្រូវបានប្រជាពលរដ្ឋលើកឡើងថា មានបើកលែងជាចំហរនិងមានមនុស្សជាច្រើនទៅលេងចាក់លុយច្រើនៗទៀតផង តែមិនដែលឃើញសមត្ថកិច្ចណាហ៊ានទៅចាប់បង្ក្រាបនោះទេ ។
ជាក់ស្តែងកាលពីរពេលកន្លងទៅថ្មីៗនេះ មានក្រុមអ្នកញៀនល្បែងជាច្រើនបានកំពុងលេងនៅចំណុចទីតាំងខាងលើចាប់ផ្ដើមបើកលេងតាំងពីថ្ងៃត្រង់រហូត ដល់ល្ងាច យ៉ាងសុវត្ថិភាពគឺពុំមានការរំខានពីសំណាក់សមត្ថកិច្ចទេ ។
សារព័ត៌មាន ដេលីខ្មែរ មិនបានអាចសុំការពន្យល់ពីលោក អធិការស្រុកព្រែកសព្វនិងស្នងការខេត្តក្រចេះបាននៅឡើយទេ ពាក់ព័ន្ធបាននៅឡើយទេ ទាក់ទងនិងការចោទប្រកាន់ខាងលើ។
ប៉ុន្តែពលរដ្ននៅភូមិខ្សាត់ ឃុំតាម៉ៅ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះបានស្នើសុំឲ្យស្ថាប័នកំពូលៗថ្នាក់ជាតិជួយចុះស៊ើបអង្កេតនិងបង្រ្តាបផង ដើម្បីការពារសុវត្ថិភាពនិងករណីចោរកម្មកើតឡើងមនៅតាមមូលដ្ឋាន ស្របតាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។