ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មេបញ្ជាការវរសេនាតូចលេខ២ ការពារព្រំដែនច្រកអន្តរជាតិព្រែកចាក រងការចោទប្រកាន់ពីក្រុមអាជីវករ

កំពត៖ លោក យឿង រតនា មេបញ្ជាការវរសេនាតូចលេខ២ ការពារព្រំដែន រងការចោទប្រកាន់ពីអាជីវករកស៊ីដឹកកសិផល ឬផលិតស្ករស ជាច្រើននាក់ នៅច្រកអន្តរជាតិព្រែកចាក ខេត្តកំពត ថា បានដាក់ពង្រាយកូនចៅឲ្យចាំស្ទាក់ចាប់ពលរដ្ឋឲ្យបង់លុយក្នុងម្នាក់ៗ ១៧០០០រៀល។

ក្រុមអាជីវករបានបញ្ជាក់ថា ពួកគាត់ប្រកបមុខរបរដឹកជញ្ជនស្ករស និងផ្លែស្វាយពីតំបន់នានា ក្នុងខេត្តកំពត មកលក់ឲ្យអាជីវករវៀតណាមនៅច្រកអន្តរជាតិព្រែកចាក ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែបែរជាលោក យឿង រតនា មេបញ្ជាការវរសេនាតូចលេខ២ ការពារព្រំដែន ឲ្យកូនចៅរបស់ខ្លួនតាមទារលុយពីពួកគាត់ដោយគ្មានអាណិតអាសូពួកគាត់សោះ។

អាជីវករបានលើកឡើងថា ក្នុងមួយថ្ងៃៗ ពួកគាត់ដឹកទំនិញបែបនេះប្រមាណ១០០ម៉ូតូ ដោយបានផលចំណេញបន្តិចបន្តួច ហើយត្រូវយកមកបែងចែកគ្នាជាមួយលោកមេបញ្ជាការវរសេនាតូចលេខ២។

ជុំវិញការចោទប្រកាន់ខាងលើនេះ​សារព័ត៌មានដេលីខ្មែរមិនអាចទាក់ទងសំុការបញ្ជាក់ពី លោក យឿង រតនា បានឡើយ៕