ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោកអ្នកឧកញ៉ា លាង ឃុន ដែលបានឧបត្ថម្ភដល់សមាគមនូវថវិកា ៣០ លានរៀលក្នុង ១ ខែដើម្បីគាំទ្រនូវដំណើរការផលិត និងផ្សព្វផ្សាយព័ត៍មានសកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជា

នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់ សមាគមអតីតយុទ្ធជនកម្ពុជា (C.V.A)នៅវិមាន៧មករា រាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំខាងលើ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណដល់ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីប ម៉ុង ដែលបានឧបត្ថម្ភដល់សមាគមនូវថវិកា ៣០ លានរៀលក្នុង ១ ខែដើម្បីគាំទ្រនូវដំណើរការផលិត និងផ្សព្វផ្សាយព័ត៍មានសកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជា។ ដោយ៖ កន ចំណាន