កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃពុធ ៩ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ លោក KOREZUMI Tomoaki ដែលនឹងបញ្ចប់បេសកកម្មការងារជាទីប្រឹក្សា កសស ដែលនឹងមានអ្នកបន្តវេនបេសកកម្មការងារបន្ត គឺលោក HOSHIKURA Junichi និងលោក IZUMI Takahiro អ្នកតំណាងនៃ JICA ប្រចាំប្រទេសកម្ពុជា ដែលនឹងបញ្ចប់បេសកកម្មការងារ ដែលនឹងមានអ្នកបន្តវេនបេសកកម្មការងារបន្ត គឺលោក MIYAMOTO Rintaro។
ក្នុងឱកាសនេះផងដែរ លោក KOREZUMI Tomoaki និងលោក MIYAMOTO Rintaro បានផ្តល់តំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ កសស ក្នុងពេលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ លោក
លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងការអភិវឌ្ឍ កសស។