រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើលមណ្ឌលសំចតដែលជាកន្លែងផ្តល់ព័ត៌មានពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមច្រកព្រំដែនកម្ពុជា-ថៃដែលជាយន្តការត្រៀមរបស់ក្រសួងក្នុងការទទួលបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ។
ក្នុងនោះក៏មានការទទួលស្វាគមន៍ និងអមដំណើរដោយលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូបទៀត។