ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

យានយន្តប្រមាណ៥លានគ្រឿង ដែលបានចុះបញ្ជីតាមប្រព័ន្ធអនឡាញ ដែលភាគច្រើនជាម៉ូតូ 

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា មានយានយន្តប្រមាណ៥លានគ្រឿង ដែលបានចុះបញ្ជីតាមប្រព័ន្ធអនឡាញ ដែលភាគច្រើនជាម៉ូតូ  ។ លោកបានថ្លែងបែបនេះក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្ដីពីការចុះបញ្ជី និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅល្ងាចថ្ងៃទី២៤ ខែមិថុនានេះ នៅផ្សារទំនើបអ៊ីអន២ ។

លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌​មាន​​ថា “ជារួម គឺយើងមាន​យានយន្ដ៥លានគ្រឿង ប៉ុន្ដែក្នុង៥លាននឹងភាគច្រើនគឺ ម៉ូតូ ឡានជិត​១​លាន​ ក្រៅពីនឹងសុទ្ធតែម៉ូតូ”។

លោករដ្ឋមន្ដ្រីបានបន្ថែមថា ការចុះបញ្ជីរតាមប្រព័ន្ធអនឡាញនេះ ទើបតែប្រតិបត្តិការជាង​១​ឆ្នាំ​ តែប៉ុណ្ណោះ ប៉ុន្តែការចុះបញ្ជីតាមប្រពន្ធអនឡាញបានផ្ដល់ភាពងាយ ស្រួលទៅដល់ប្រជាពលរដ្ឋយ៉ាងច្រើន។

សូមបញ្ជាក់ថា ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​រៀបចំ​ប្រព័ន្ធ​ចុះ​បញ្ជី​យានយន្ត​​អនឡាញ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បី​ឲ្យ​ពលរដ្ឋ​​​កាន់​តែ​ងាយស្រួល​ ចំណេញ​ពេល​វេលា និង​​​អាច​កាត់​បន្ថយ ការ​ចំណាយ​ក្រៅ​ផ្លូវការ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ គម្រោងនេះ ទទួលបានជំនួយបច្ចេក​ទេសពីអង្គការ JICA ដែលមានរយៈពេល៣ឆ្នាំ នឹងត្រូវបញ្ចប់ក្នុងខែកក្កដា ឆ្នាំ​២០​១៩ខាងមុខនេះ៕