ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតាត្រូវបានគេយកគ្រឿងចក្រទៅឈួសឆាយ ក្នុងខេត្តរតនគិរី

ខេត្តរតនគិរី៖ ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតាដែលត្រូវបានគ្រឿងចក្រត្រាក់ទរ័D60ជាច្រើនគ្រឿងរបស់អ្នកមានអំណាចប្រចាំខេត្តរតនគិរីនិងអាជ្ញាធរស្រុកតាវែងឃុបឃិតគ្នាជាប្រពន្ធ័ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធត្រូវបានផ្អាកបណ្តោះអាសន្ន៍ហើយបន្ទាប់ពីមានការបែកធ្លាយដល់ស្ថាបន័ជំនាញពាក់ពន្ធ័ស្ថាបន័អង្គការអភិរក្យនានា។

សកម្មភាពធ្វើការឈូសឆាយដីព្រៃដោយខុសច្បាប់នោះត្រូវបានជំនាញរដ្ឋបាលព្រៃឈើថ្នាក់ជាតិចុះមកពិនិត្យផ្ទាល់ដោយឱ្យជំនាញព្រៃឈើខេត្ត ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ តែរហូតមកដល់ពេលនេះក៏នៅតែបន្តឃ្លាំមើលដដែលអំពីសកម្មភាពហ្នឹង។

ប៉ុន្តែការចុះទៅពិនិត្យផ្ទាល់របស់ក្រុមការងារថ្នាក់ជាតិនៅទីតាំងឈូសឆាយដីព្រៃដោយខុសច្បាប់នោះស្ថិតក្នុងឃុំតាវែងក្រោមស្រុកតាវែងមិនបានជួបប្រទះគ្រឿងចក្រត្រាក់ទ័រធ្វើការឈួសឆាយដីព្រៃនោះទៀតទេដោយត្រូវបានក្រុមមេការគ្រឿងចក្រដឹងមុនបានជម្លៀសចេញបាត់អស់ហើយ។ទើបក្រុមការងារដែលចុះទៅនោះបានត្រឹមតែដើរមើលដីវាលដែលឈួសឆាយហើយឃើញមានតែគំនរឈើធំៗគរដូចភ្នំពាសពេញដីវាលដែលគេត្រៀមចាំដុតបំផ្លាញចោលសុទ្ធជាប្រភេទឈើល្អៗធំៗ។

ក្រុមជំនាញក្រោយពីបានពិនិត្យត្រួសៗរួចក៏បានត្រឡប់ចេញវិញដោយប្រាប់ក្រុមអ្នកកាសែតថាក្រុមកាងារនិងធ្វើការស្រាវជ្រាវបន្តទៅអាជ្ញាធរស្រុកតាវែងនិងអាជ្ញាធរខេត្តដែលពាក់ពន្ធ័ធ្វើការកោះហៅមនុស្សដែលពាក់ពន្ធ័ឱ្យចូលខ្លួននាំយកឯកសារមកបង្ហាញតើការឈូសឆាយដីព្រៃនោះមានការស្របច្បាប់កំរិតណាខុសច្បាប់កំរិតណានិងឈានដល់ការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងកោះហៅបំភ្លឺនិងអាចឈានដល់មានការចាប់ខ្លួនផ្តន្ទាទោសតាមច្បាប់បានក៏ថាបាន។

ក្រុមជំនាញបន្តថាបើក្រុមការងារបន្តរកឃើញថាបើការឈូសឆាយដីព្រៃនោះមានភាពមិនស្រច្បាប់ទេនោះដែលបន្ទាប់ពីប្រពន្ធ័តុលាការចាត់ការតាមនិតិវិធីរួចហើយធ្វើការដកហូតដីដែលឈូសឆាយរួចទុកជាសម្បត្តិរដ្ឋនិងរៀបចំផែនការឱ្យដាំដើមឈើឡើងវិញផងដែរ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកតាវែងបានឱ្យដឹងថាមានលោកអភិបាលស្រុកតាវែងនិងគណៈអភិបាលរងខេត្តម្នាក់ផងដែរដែលឃុបឃិតគ្នាហើយមានការតំរូវឱ្យមនុស្សម្នាក់ជាអ្នកម៉ៅការធ្វើការសម្របសម្រួលអំពីផល់ប៉ះពាល់និងធ្វើការឈូសឆាយដោយលោកជាដែលមានតួនាទីជាអនុប្រធានការិយាល័យអប់រំស្រុកតាវែងនោះទៀតផង។

ប្រភពពីប្រជាពលរដ្ឋដដែលបន្តថា ដីព្រៃដែលកំពុងរងការឈូសឆាយនោះមានរហូតដល់ទៅបីកន្លែងឯណ្ណោះហើយមួយកន្លែងមិនក្រោម5០០ទៅ6០០ហិកតានោះទេដែលគេប្រើពេលវេលាលួចឈូសឆាយរយៈពេលមួយរដូវប្រាំងមកហើយ។

ប្រភពបន្តថាដីព្រៃដែលត្រូវឈូសឆាយនោះភាគច្រើជាដីព្រៃសហគមន៍និងដីព្រៃរបស់រដ្ឋដែលមានមេការខាងលើដើរសម្រុះសម្រួលប្រមូលទិញពីប្រធានសហគមន៍ខ្លះនិងឃុបឃិតជាមួយមន្ត្រីមូលដ្ឋាននិងមន្ត្រីបរិស្ថានគ្រប់លំដាប់ថ្នាក់ពីស្រុករហូតដល់ថ្នាក់ខេត្តទើបអាចឈានដល់ធ្វើការឈូសឆាយបាន។ ប្រភពពីប្រជាពលរដ្ឋដែលមានចំការនៅក្បែតំបន់ឈូសឆាយនោបាប្រាប់ថាមានមេការម្នាក់គេតែងហៅឈ្មោះថាគ្រូជាដែលមានតួនាទីជាអនុប្រធានការិយាល័យអប់រំស្រុកតាវែងតែងដើគំរៀមអ្នកភូមិថាបើនណាម្នាកហ៑ានទំលាយប្រាប់ដល់មន្ត្រីផ្សេងៗដែលចុះស្រាវជ្រាវថាគេជាមេការឈូសឆាយដីគេនិងតាមធ្វើបាបនិងគំរៀមសំលាប់ចោលទៀតផង។

មន្រីមួយរូបសុំមិនបញ្ចេញឈ្មោះបានបង្ហើបថាការៀបចំឈូសឆាយដីនោគឺមេការឈ្មោះជា នោះធ្វើឱ្យអ្នកមានអំណាចនិងមានលុយច្រើនជាងគេក្នុងខេត្តរតនគិរីនេះនិងមានតួនាទីជាប្រធានមន្ទីក្នុងខេត្តទៀតផងដែលគេមានផែនការរៀបចំដីទុកសំរាប់លក់ទៅឱ្យចិននៅផ្ទៃដី១០០០ហិកតាឯណ្ណោះ៕