ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការកែច្នៃវត្ថុអនុស្សាវរីយ៍លក់​​​សម្រាប់​​​​​​ភ្ញៀវទេសចរ​នៅមានចំនួន​​តិចនៅឡើយ​​​​​​

​​អ្នក​​​​លក់វត្ថុអនុស្សាវរីយ៍​​និអ្នក​ជំនាញ​ទេសចរ​​​បាននិយាយ​​ថា ​ការកែច្នៃវត្ថុ អនុស្សាវរីយ៍ នៅ​​​កម្ពុជា​​​សម្រាប់លក់ដល់​​​ភ្ញៀវទេសចរជាតិនិងអន្តរជាតិ​​​នៅមានចំនួន​​​​តិចនៅឡើយ​​ ខណៈ ដែល​​​ការ​វិនិយោគ​​ពីវិស័យ​ឯកជន​​នៅមានកម្រិត​​​​នៅឡើយនោះ​​​​​។​

លោក ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធទេសចរ​ជាតិ​កម្ពុជាបាន​ចាត់ទុក​​​​ថា ​​សំរាប់​​​វត្ថុ អនុស្សាវរីយ៍ ​នៅកម្ពុជា ដែលដាក់​លក់សម្រាប់ភ្ញៀវទេសចរ​​​​​​ បច្ចុប្បន្ន​នេះ​​​មានបរិមាណ​​​​ច្រើន​​លើទីផ្សារ​​​​ ​​​​​ ប៉ុន្តែ​​​​​​វត្ថុអនុស្សាវរីយ៍​ភាគច្រើន ដែលកែច្នៃ​​​ក្នុងស្រុកនៅ​​​​មាន​ចំនួន​តិច​តួចនៅឡើយ​​ ហើយ​​បញ្ហានេះទាមទារ​ឲ្យ​មានការ​វិនិយោគ​បន្ថែមទៀត​​​​ពី វិស័យ​ឯកជន​​​។​

​​​លោក​បាន​លើក​ឡើងថា  កន្លងមក​អ្នក​វិនិយោគ​ក្នុស្រុក​​បាន​​​​កែច្នៃខ្លះដែរ ប៉ុន្តែ​ការងារ នេះ​​​​មិនទាន់​បំពេញ​តាម​សេចក្តីត្រូវការរបស់​​​ភ្ញៀវនៅឡើយទេ​​ ហើយ​​​​​វត្ថុអនុស្សាវរីយ៍ ​​​​ដែលបាន​ដាក់​លក់​នោះ​មានការនាំចូល​ពី​ប្រទេសជិតខាង​​​​ច្រើន​ជាង​ការកែច្នៃ ដោយ កូនខ្មែរ​ ​​។​​

អ្នក​ជំនាញ​​ខាងលើ​​បន្ថែមថា ​​ការ​ផលិត​កែច្នៃ​​​វត្ថុអនុស្សាវរីយ៍ដោយ​ដៃ​​ត្រូវការ​ពេល វេលាច្រើន​ជាមួយ​ និងគុណភាពជាចម្បង​​​​​ ហើយ​​​​​​​អ្នក​​ផលិត​​​​នឹងទទួល​បាន​ចំណូល ដល់សេដ្ឋកិច្ច​គ្រួសាររបស់​ពួកគាត់​​​នៅពេលភ្ញៀវទិញឬជាវច្រើន​នោះ​​​។​​

សម្រាប់​​ ​​អាជីវករ​លក់​វត្ថុអនុស្សាវរីយ៍​នៅរាជធានីភ្នំពេញមួយ​កន្លែង​​​​​បា​នទទួ​ល ស្គាល់ ថា ​​​​ការកែច្នៃ​វត្ថុ​អនុស្សាវរីយ៍​ដោយកូន​ខ្មែរមាន​ការ​ចាប់អារម្មណ៍ច្រើន​ ហើយ​បញ្ហាប្រ ឈម ​គឺ ការ​ផ្សព្វផ្សាយ​នៅមានកម្រិត​​នៅឡើយ​​​​ដល់​ភ្ញៀវទេសចរ​។​​

​​​អាជីវករ​ខាង​លើបញ្ជាក់ទៀតថា ​​ ផលិតផល ដែលកែច្នៃសម្រាប់​ភ្ញៀវទេសចរ​​​​​មានគ្រប់​គ្រាន់​​ក្នុងការ​លក់ជូន​ភ្ញៀវទេសចរ​ជាតិ ​និង​អន្តរជាតិ​​ផងដែរ​។​

អ្នក​ជំនាញបាន​លើក​ឡើង​ថា វត្ថុអនុស្សាវរីយ៍ដែល​ផលិតក្នុងស្រុក​​ពិតជា លំបាកនាំ ចេញ ព្រោះ​មាននីតិវិធីស្មុគស្មាញច្រើន​​  ទោះ​បីជាកន្លងមក​​​ស្ថាប័នជំនាញ​​​របស់​រាជ រដ្ឋាភិបាល​បាន​​ជួប​ប្រជុំអន្តរក្រសួង​​រួចហើយ​ក៏ដោយ​​​​ ប៉ុន្តែបញ្ហានេះ​​​​​​​​​​​​ត្រូវការ ពេលវេលា​​​ទើបអាចនាំចេញបាន​​។​​​​

បច្ចុប្បន្ននេះ​​វត្ថុអនុស្សាវរីយ៍ សម្រាប់លក់​​​ជូន​​​​ភ្ញៀវទេសចរ​​ប្រឈម​កង្វះទីផ្សារ ​និងខ្វះ​​​ធន​ធានមនុស្សជំនាញ​លើ​ការងារនេះផងដែរ​​ ហើយលើសពីនេះ ​ការ​ផលិត​ក្នុងស្រុក​​​ក៏​ជួប​បញ្ហា​​ប្រឈម​និងការ​នាំចូល​ពី​ក្រៅប្រទេស​​​​​៕