ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​អគ្គនាយកំពង់ផែស្វយ័តក្រុងព្រះសីហនុកោតសរសើរដល់ បងប្អូនកម្មករ បានចូលរួមប្រតិបត្តិការជួយសង្គ្រោះដោយរលំបាក់អគារ

ភ្នំពេញ៖លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំកំពង់ផែ បានបញ្ជូនកម្លាំងកម្មករជំនាញចំនួន ៦០ នាក់ បុគ្គលិកពេទ្យ ប្តូរវេនជាបីវេន រថយន្តស្ទូច ២ គ្រឿង អេស្កាវាទ័រ ២ គ្រឿង រថយន្តបែន ៥ គ្រឿង រថយន្តសង្គ្រោះ ១ គ្រឿង និងម៉ាស៊ីនកាត់ដែក ៦ គ្រឿង នេះជាមោទនភាពរបស់បងប្អូនកំពង់ផែទាំងអស់ដែលបានចូលរួមក្នុងសកម្មភាពប្រតិបត្តិការជួយសង្គ្រោះរុករកជនរងគ្រោះ ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក និងថ្នាក់ដឹកនាំកំពង់ផែ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមកោតសរសើរដល់ បងប្អូនកម្មករ ទាំងអស់ ដែលបានប្រឹងប្រែងដោយលះបង់ទាំងកម្លាំងកាយចិត្តប្រាជ្ញា ស្មារតី ដោយផ្ទាល់ទាំងយប់ទាំងថ្ងៃ ក្នុងការចូលរួមប្រតិបត្តិការជួយសង្គ្រោះរុករក ជនរងគ្រោះក្នុង​ឧបទ្ទវហេតុ​បាក់​រលំអគារ​កំពស់ ៧ ជាន់ ស្ថិតនៅសង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ៕