លោករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅកិច្ចប្រជុំស្តីពីបញ្ហាសំណង់នៅខេត្តព្រះសីហនុ បន្ទាប់ពីមានឧប្បទ្ទវហេតុបាក់រលំអគារកំពស់៧ជាន់ នៅកណ្តាលក្រុងព្រះសីហនុ បណ្តាលឲ្យមានមនុស្សស្លាប់២៨នាក់ និងរបួសចំនួន២៦នាក់ កាលពីថ្ងៃទី២២ ខែមិថុនា នេះ។
នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ, លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកយន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសំណង់ នៅក្នុងខេត្តព្រះសីហនុ។
លោកមានប្រសាសន៍ថា «រាល់សំណង់ដែលគ្មានច្បាប់ ចាប់ពីពេលនេះទៅអាជ្ញាធរ ត្រូវដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញាដើម្បីដោះស្រាយតាមច្បាប់។ ចំពោះមុខនេះ យើងនឹងបង្កើតគណៈកម្មការដើម្បីចុះត្រួតពិនិត្យរាល់សំណង់ទាំងអស់់»។
លោក បានបញ្ជាក់ទៀតថា ការបំពេញបេសកកម្ម គឺអនុវត្តតាមជំនាញ និងវិជ្ជាជីវៈ ប្រកបដោយក្រមសីលធម៌ត្រឹមត្រូវ ដើម្បីទាក់ទាញវិនិយោគកាន់តែធំ កាន់តែច្រើន កាន់តែល្អថែមទៀត នៅក្នុងខេត្តព្រះសីហនុ តាមគោលបំណង និងក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

