ក្រុមអ្នកជំនាញបច្ចេកទេសឧស្សាហ៍កម្មយានយន្តបានឲ្យដឹងថា រយៈពេលចុងក្រោយនេះការវិនិយោគបើកយានដ្ឋានមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់នៅ រាជធានី ភ្នំពេញ ខណៈតម្រូវការកម្លាំងពលកម្មជំនាញបច្ចេកទេសនៅមានកម្រិត។
លោក សិម សុរិន្ទ នាយកសាលាមធ្យមសិក្សាហ្ស៊ី វ៉េ ស៉េ (JVC) បានមានប្រសាសន៍ថា បច្ចុប្បន្ននេះការវិនិយោគផ្នែកយានដ្ឋាននៅរាជធានីភ្នំពេញហាក់មានចំនួនកាន់តែច្រើន ឡើងៗ ស្របពេល ដែលក្រុមហ៊ុនពីក្រៅប្រទេសបាននាំចូលរថយន្តទំនើបៗមកកម្ពុជា កាន់ តែច្រើនផងដែរ។
លោកបាបន្តទៀតថា ការផលិតកម្លាំងពលកម្មជំនាញបច្ចេកទេសនៅមានកម្រិតនៅ ឡើយនាំឲ្យកម្ពុជាជួបបញ្ហាប្រឈមជាច្រើន ដែលតម្រូវឲ្យមានការវិនិយោគពីឯកជន បង្កើតសាលាជំនាញបណ្តុះបណ្តាលឲ្យបានច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ។
លោកបានបន្ថែមទៀតថា សម្រាប់ សាលាបច្ចេកទេស ហ្ស៊ី វ៉េ ស៉េ (JVC) បានផលិតនិស្សិតជំនាញបច្ចេកទេសបានត្រឹមតែ១០០ នាក់ប៉ុណ្ណោះ ក្នុងមួយឆ្នាំ ហើយជំនាញនេះពិតជាមានតម្រូវការច្រើន សម្រាប់បំពេញតម្រូវការតាមក្រុមហ៊ុន និងយានដ្ឋាននៅ កម្ពុជា ហើយសូមអំពាវនាវឲ្យអាណាព្យាបាលសិស្សបញ្ជូនកូនដែលមានចំណង់ចំណូលចិត្តខាងបច្ចេកទេសមកសិក្សានៅសាលា ហ្ស៊ី វ៉េ ស៉េ (JVC) ដើម្បីអនាគតរុងរឿង។
នៅក្នុងឱកាសឆ្នាំសិក្សាថ្មី ២០១៩នេះ សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ ត្រូវ ការជ្រើសរើសសិស្សទាំងពីរភេទឲចូលរៀនជំនាញបច្ចេកទេសជួសជុលរថយន្ត ដោយ សាលាផ្តល់នូវអាហារូបករណ៍ជាច្រើននាក់ ដែលអាចទទួលពាក្យចុះ ឈ្មោះ ចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។


សម្រាប់លោក ឱ សំអាន គ្រូបច្ចេកទេស បានបញ្ជាក់ថា ប្រទេសកម្ពុជាមានទីផ្សារធំ និងតម្រូវការរថយន្តច្រើន ដែល ជំនាញបច្ចេកទេសគឺមានសារៈសំខាន់ណាស់ក្នុងការ ប្រកបអាជីវកម្ម បង្កើតការងារដល់យុវជនកម្ពុជា។
លោកបានបន្ថែមថា ការវិនិយោគពីក្រៅប្រទេសផ្នែករថយន្តទំនើបៗ មានសន្ទុះកើនឡើង មែន ប៉ុន្តែបញ្ហាសំខាន់ ការផលិតពលកម្មជំនាញផ្នែកបច្ចេកទេស ដើម្បីបំពេញ សេចក្តីត្រូវការរបស់អ្នកវិនិយោគ ។
មន្រ្តីនាយកដ្ឋានព័ត៌មាន និងទីផ្សារការងារបានបង្ហាញថា ថ្មីៗនេះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានការឯកជនភាពនូវគោលនយោបាយជាតិស្តីពី ការ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅឆ្នាំ២០១៧ និងឆ្នាំ២០២៥ ជម្រុញការ បណ្តុះបណ្តាលឲ្យឆ្លើយតបទីផ្សារការងារ។
កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសជម្រុញការបណ្តុះបណ្តាលកម្មករជំនាញ ឆ្លើយតបនិងអ្នកវិនិយោគពីក្រៅប្រទេសផងដែរ៕
