ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិកពង្រឹងការប្រឈមមុខដាក់គ្នាខាងយោធាជាមួយអ៊ីរ៉ង់

ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាកងកម្លាំងយោធារបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ពង្រឹងការប្រឈមមុខជាមួយអ៊ីរ៉ង់ ក្នុងគោលដៅការពារពីការវាយប្រហារណាមួយពីសំណាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅពេលខាងមុខ ។

ស្របពេលនៃការបញ្ជាកងទ័ពរបស់ខ្លួននោះដែរ លោក ត្រាំ បានលើកឡើងថា លោកមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែបើក្នុងករណីជៀសមិនរួច លោក ត្រូវតែបង្ខំចិត្តវាយប្រហារលើអ៊ីរ់ង់ហើយ ដើម្បីការពារផលប្រយោជន៍អាមេរិក ។

សូមបញ្ជាក់ថា ភាពតានតឹង និងការប្រឈមមុខដាក់គ្នាខាងយោធារវាងប្រទេសអ៊ីរ់ង់ និងសហរដ្ឋអាមេរិក បានឡើងកំដៅកាន់តែខ្លាំងក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ក្រោយពីអ៊ីរ៉ង់ បានបាញ់ទម្លាក់យានដ្រូនអាមេរិក ហើយអាមេរិកបានសងសឹកដោយដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ៕