ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទ៖ រកទីផ្សារនិងបង្កើនជីវភាពរបស់កសិករដាំបន្លែ តាមកិច្ចសន្យាកសិកម្មទិញ-លក់ជាមួយក្រុមហ៊ុន

ភ្នំពេញ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩លោកកៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានជួបប្រជុំជាមួយក្រុមហ៊ុនប្រមូលទិញបន្លែ ដែលជាសមាជិកនៃក្រុមហ៊ុនបន្លែលក់ដុំ Joint Venture។

លោកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ឲ្យដឹងថា  ការបង្កើតឡើងក្រុមហ៊ុនបន្លែលក់ដុំ Joint Venture គីធ្វើឡើងក្នុងគោលបំណងមាន៤ចំណុចសំខាន់ៗមាន៖

១- ជំរុញផលិតកម្មបន្លែរបស់ប្រជាកសិករ តាមរយៈការគាំទ្រផ្នែកហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទក្នុងអត្រាការប្រាក់អនុគ្រោះ និងការអនុវត្តការដាំដុះតាមស្តង់ដារបច្ចេកទេសជប៉ុន ។

២- ដើម្បីធានាបានទីផ្សារនិងបង្កើនជីវភាពរស់នៅរបស់ប្រជាកសិករដាំបន្លែ តាមរយៈកិច្ចសន្យាកសិកម្មទិញ-លក់ជាមួយក្រុមហ៊ុន ។

៣- ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋហូបបន្លែសុវត្ថិភាពគ្មានជាតិគីមី ។

៤- ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជនបទ ដោយមានការចូលរួមពីវិស័យឯកជន។

ទន្ទឹមនេះផងដែរ លោកកៅ ថាច បានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្នយើងកំពុងសម្របសម្រួលជាមួយអាជ្ញាធរនៅតាមតំបន់ខ្លះដើម្បីរកទីតាំងដាំបន្លែសម្រាប់កសិករណាដែលមានបំណងដាំដុះបន្លែ តែមិនមានផ្ទៃដីសម្រាប់ដាំ ។ ប៉ុន្តែ យើងកំណត់បាននូវប្រភេទបន្លែនិងបរិមាណទទួលទិញពីកសិករ ផែនការផលិត ទំហំផ្ទៃដីនៅតាមតំបន់សក្តានុពលនិងបច្ចេកទេសផលិតច្បាស់លាស់សម្រាប់ប្រភេទបន្លែនីមួយៗ៕