ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឥណ្ឌាក្រាលកម្រាលព្រំទទួលក្រុមហ៊ុន ដែលចាកចេញពីចិនដោយសង្គ្រាមពាណិជ្ជកម្ម

ប្រមុខដឹកនាំរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានប្រកាសបើកទ្វារចំហរ និងលើកទឹកចិត្តដល់ក្រុមហ៊ុន និងក្រុមវិនិយោគិនទាំងអស់ ដែលបានសម្រេចចិត្តចាកចេញពីប្រទេសទៅកាន់ប្រទេសឥណ្ឌា ដោយសារចិនមានជម្លោះពាណិជ្ជកម្មជាមួយអាមេរិក ។

រហូតមកដល់ឆ្នាំ២០១៩នេះ ឥណ្ឌាបាននាំចូលពីប្រទេសចិនក្នុងរង្វង់៩៥% នូវផលិតផលទូរស័ព្ទដៃ គ្រឿងអេឡិចត្រូនិក រថយន្ត គ្រឿងបន្លាសរថយន្ត និងផលិតផលផ្សេងៗទៀត ដែលត្រូវនាំចូលពីចិន ដើម្បីផ្គត់ផ្គង់ទីផ្សាររបស់ខ្លួន ។

ខណៈដែលចិនមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ឥណ្ឌាសង្ឍឹមថា ក្រុមហ៊ុនផលិតផលិតផលទាំងនេះ នឹងទៅបោះទុនវិនិយោគនៅឥណ្ឌាវិញ ហើយឥណ្ឌានឹងកាត់បន្ថយការនាំចូលពីចិន ដោយមានផលិតផលក្នុងស្រុករួចជាស្រេច ៕