ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាកំពុងតែ​មាន​​តម្រូវ​ការច្រើន​លើ​​កម្លាំងពលកម្មជំនាញ​​​​​​​​​បច្ចេក ទេស​

​ក្រុមអ្នក​ជំនាញបច្ចេកទេសឧស្សាហ៍កម្ម​យានយន្ត​​​បាន​​​​​​ឲ្យដឹងថា ​រយៈពេលចុងក្រោយ​នេះ​​​ការវិនិយោគ​បើក​​​យានដ្ឋាន​​​​​មា​នសន្ទុះកើន​ឡើងគួរ​ឲ្យ​កត់សម្គាល់នៅ រាជធានី ភ្នំពេញ​​​​​​​ ខណៈតម្រូវ​ការ​​​​​​​កម្លាំងពលកម្ម​​​​ជំនាញ​បច្ចេកទេស​​​​នៅមានកម្រិត​​​។​​​​

លោក សិម សុរិន្ទ នាយក​សាលា​មធ្យម​សិក្សា​ហ្ស៊ី វ៉េ ស៉េ (JVC) បានមានប្រសាសន៍​​ថា ​បច្ចុប្បន្ន​នេះការវិនិយោគ​​ផ្នែក​យានដ្ឋាន​នៅរាជធានីភ្នំពេញ​​​ហាក់​​​​​​មា​នចំនួន​កាន់តែច្រើន ឡើង​​​​ៗ​​​​​ ​ស្រប​​ពេល ដែលក្រុមហ៊ុន​​​​​​​​​​ពី​ក្រៅប្រទេស​​​​​​​បាន​​​នាំចូលរថយន្តទំនើបៗមក​កម្ពុជា កាន់ តែច្រើនផងដែរ​​​​​។​​​​​​​​

លោក​បា​បន្តទៀតថា​​ ​​​​​​​ការ​ផលិត​កម្លាំង​ពលកម្ម​ជំនាញ​បច្ចេកទេ​សនៅមានកម្រិតនៅ ឡើយ​​នាំ​​​ឲ្យ​​​​កម្ពុជា​​​ជួប​បញ្ហា​ប្រឈមជាច្រើន ដែល​តម្រូវ​ឲ្យ​​មានការ​វិនិយោគពី​ឯកជន​​​ បង្កើ​ត​​​​សាលា​ជំនាញបណ្តុះបណ្តាល​​​​​​ឲ្យ​បាន​​​​ច្រើន​​​ ដើម្បី​​​​បំពេញ​​​តម្រូវការ​ទីផ្សារ​​​​​។​

លោក​បាន​បន្ថែម​ទៀតថា ​​សម្រាប់ សាលាបច្ចេកទេស​​ ​ហ្ស៊ី វ៉េ ស៉េ (JVC)​​ បាន​​​​ផលិត​​​និស្សិត​ជំនាញ​​​បច្ចេកទេស​​​បាន​ត្រឹមតែ​​​​​​១០០ ​​​នាក់​ប៉ុណ្ណោះ ​​​​ក្នុងមួយ​ឆ្នាំ ហើយ​ជំនាញ​នេះ​​ពិត​​​​ជា​​​​​មាន​តម្រូវការ​ច្រើន​ សម្រាប់បំពេញ​​តម្រូវ​​​ការ​តាម​ក្រុមហ៊ុន និងយានដ្ឋាន​​​​​​នៅ កម្ពុជា ហើយ​សូមអំពាវនាវឲ្យ​អាណាព្យាបាលសិស្សបញ្ជូនកូនដែល​មានចំណង់​ចំ​ណូល​ចិត្ត​ខាងបច្ចេកទេសមក​សិក្សានៅសាលា ហ្ស៊ី វ៉េ ស៉េ (JVC)​​ ដើម្បីអនាគតរុង​រឿង​​។​​

នៅ​​ក្នុងឱកាសឆ្នាំសិក្សាថ្មី ២០១៩នេះ សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ ត្រូវ ការជ្រើសរើសសិស្សទាំងពីរភេទឲចូលរៀនជំនាញបច្ចេកទេសជួសជុលរថយន្ត  ដោយ សាលាផ្តល់នូវអាហារូបករណ៍ជាច្រើននាក់ ដែល​អាច​​ទទួលពាក្យចុះ ឈ្មោះ ចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ​​ ។

សម្រាប់​លោក ឱ សំអាន គ្រូបច្ចេកទេស បាន​​​បញ្ជាក់ថា​​ ​​​ប្រទេស​កម្ពុជាមាន​ទីផ្សារធំ​ និងតម្រូវការ​រថយន្តច្រើន​ ដែល​​​​ ​ជំនាញ​បច្ចេកទេស​​​គឺ​​មានសារៈសំខាន់​ណាស់​ក្នុងការ ប្រកបអាជីវកម្ម​​​​​ បង្កើតការងារ​ដល់​យុវជន​កម្ពុជា​។​​​​

​​​លោក​បា​នបន្ថែមថា ​​ការវិនិយោគ​ពីក្រៅប្រទេស​ផ្នែក​រថយន្តទំនើប​ៗ ​​​​​​មានសន្ទុះកើន​ឡើង​ មែន​​ ប៉ុន្តែ​​​​​​​បញ្ហាសំខាន់ ​​​ការ​​​​​ផលិត​​​​ពលកម្ម​ជំនាញ​​​​ផ្នែក​បច្ចេកទេស​​​​​​​​​ ដើម្បីបំពេញ សេចក្តី​ត្រូវការរបស់​​​អ្នក​វិនិយោគ​​​ ។

មន្រ្តីនាយកដ្ឋាន​ព័ត៌មាន​ ​​​​​​និងទីផ្សារការងារ​​​​​​​​​​បាន​​​បង្ហាញ​​​​​​​ថា ​​​ថ្មីៗនេះ​ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈទទួល​បា​នការ​ឯកជនភាព​​នូវគោលនយោបាយ​ជាតិ​​ស្តីពី ការ អប់រំបណ្តុះបណ្តាល​​បច្ចេកទេស ​​​​និងវិជ្ជាជីវៈ​​នៅឆ្នាំ២០១៧ និងឆ្នាំ​​​​​២០២៥ ​​​ជម្រុញ​ការ បណ្តុះ​បណ្តាល​ឲ្យឆ្លើយ​តប​ទីផ្សារការងារ​។​

​​កន្លងទៅ​​​រាជរដ្ឋាភិបាល​កម្ពុជាបាន​ដាក់ចេញ​នូវគោលនយោបាយ​​ទាក់ទាញអ្នក​វិនិយោគពីក្រៅប្រទេស​​ជម្រុញ​ការ​បណ្តុះបណ្តាល​កម្មករជំនាញ ឆ្លើយតប​និងអ្នក​វិនិយោគ​​ពីក្រៅប្រទេស​​ផងដែរ​​​​​​​៕​​