ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារARDB បានឧបត្ថម្ភសូឡាជូនដល់កងពលតូចអន្តរាគមន៍លេខ៨ ចំនួន ១៣ ឈុតដើម្បីធ្វើការដំឡើងបន្ថែម

ARDB: ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥, ស្របពេលក្នុងដំណើរបេសកកម្ម ចុះ ពិនិត្យមើល ការទិញ លក់ និងស្តុកទុក ពោតក្រហម និង ដំឡូងមី នៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ខ្មែរ – ថៃ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បាន ឆ្លៀតពេលចុះ សួរសុខទុក្ខ និងផ្តល់ជាកម្លាំងចិត្ត ជូនដល់បងប្អូនកងកម្លាំង ជាទាហាន នាយទាហាន ចំណុះ ឱ្យ កងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងបំពេញបេសកកម្ម ឈរជើងតាមបណ្តាគោលដៅ សំខាន់ៗ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានធ្វើការឧបត្ថម្ភ សូឡា ជូនដល់កងពលតូចអន្តរាគមន៍លេខ៨ ចំនួន ១៣ ឈុត ដើម្បីធ្វើការដំឡើងបន្ថែម តាមគោលដៅមួយចំនួន ក្នុងនោះរួមមាន៖
– ផ្ទាំងសូឡា កម្លាំង ៥៥០ វ៉ាត់ ចំនួន ១៣២ សន្លឹក
– Inverter Growatt ១២ KW ចំនួន ១៣ ឈុត
– អាគុយ ( Battery) កម្លាំង ១៥ KWH ចំនួន ១៣ ឈុត។