ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រៀបចំកម្មវិធីផ្សព្វផ្សាយ “ច្បាប់ស្តីពីការ គ្រប់គ្រងល្បែងពាណិជ្ជកម្មនិងលិខិតបទដ្ឋានគតិយុត្ត និងផលប៉ះពាល់ពីការលេងល្បែង”

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)នៅ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បានសហការ ជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រៀបចំកម្មវិធីផ្សព្វផ្សាយ “ច្បាប់ស្តីពីការ គ្រប់គ្រងល្បែងពាណិជ្ជកម្មនិងលិខិតបទដ្ឋានគតិយុត្ត និងផលប៉ះពាល់ពីការលេងល្បែង” ។
កម្មវិធីនេះគឺ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រងអាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងលោកបណ្ឌិត សឿន សោភ័ណ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានការចូលរួមពីគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ, ថ្នាក់ដឹកនាំ, មន្ត្រីជំនាញ នៃ គ.ល.ក. និងនិស្សិត ប្រមាណ ១៤៨ នាក់។
កម្មវិធីផ្សព្វផ្សាយច្បាប់នេះ រៀបចំឡើងក្នុងគោលបំណង៖ (១). ផ្សព្វផ្សាយនិងលើកកម្ពស់ការ យល់ដឹងអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នៅក្នុងវិស័យល្បែងពាណិជ្ជកម្ម (២). បញ្ជាបការ យល់ដឹង និងអនុញ្ញាតឱ្យនិស្សិតបានយល់ដឹងកាន់តែស៊ីជម្រៅអំពីអ្វីដែលជាល្បែងពាណិជ្ជកម្ម និងល្បែង ស៊ីសង ព្រមទាំងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ និង (៣). ចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីការគ្រប់គ្រងផលប៉ះពាល់ពីល្បែងពីបណ្តាប្រទេសផ្សេងៗ ជាពិសេសផែនការយុទ្ធសាស្ត្រ សម្រាប់ការគ្រប់គ្រងផលប៉ះពាល់ពីល្បែងរបស់ គ.ល.ក. ឆ្នាំ២០២២-២០៣០។
កម្មវិធីផ្សព្វផ្សាយ “ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនិងលិខិតបទដ្ឋានគតិយុត្ត និងផល-ប៉ះពាល់ពីការលេងល្បែង” បានប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាគាប់ប្រសើរតាមការរំពឹងទុក។