ខេត្តឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានចាត់ណាងគឺ លោក សុខុម ដារ៉ារដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសាខានិងក្រុមការងារប្រចាំការនៅការិយាល័យចល័ត្ត ខេត្តឧត្តរមានជ័យនាំយកសម្ភារៈប្រព័ន្ធភ្លើងសូឡា និងម៉ាស៊ីនចម្រោះ និង ផលិតទឹកស្អាត, ធុងស៊ីទែនទឹក ,ធុងទឹក និងតង់ខៀវ សម្រាប់ជូនដល់បងប្អូនភៀសសឹក ចេញពីសង្គ្រាមឈ្លានពានរបស់ទ័ពសៀម ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងមូលដ្ឋាន ខេត្តឧត្តរមានជ័យ ។
សម្ភារៈដែលត្រូវប្រគល់ជូនរួមមាន៖
1/សូឡា (Sola) កម្លាំង 550w ចំនួន16Pcs (០១ឈុត )
2/Inverter Growatt 12kw (០១ឈុត)
3/អាគុយ 15 kwh ចំនួន 01pc (០១ឈុត)
4/ម៉ាស៊ីនចម្រោះទឹកស្អាត (០១ឈុត)
5/ធុងស៊ីទែនទឹកចំណុះ ៥,០០០លីត្រ ចំនួន០៣ ធុង
6/តង់ខៀវកូរ៉េ ទំហំ ៤x៦ ចំនួន១០០តង់
7/ធុងទឹកពិសាចំណុះ២០លីត្រ ចំនួន ២០០ ធុង។
សូមបញ្ជាក់ផងដែរថា ម៉ាស៊ីនចម្រោះទឹកស្អាតនេះមានសមត្ថភាពផលិតទទឹកសុទ្ធ (ប្រភេទ RO)១,០០០លីត្រ ក្នុងមួយម៉ោង ហើយមានលទ្ធភាពផលិតទឹកស្អាត ៣,០០០លីត្រ ក្នុងមួយម៉ោង សម្រាប់ដាក់ជូនអោយ បងប្អូនភៀសសឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានណែនាំថា ពេលបងប្អូនភៀសសឹក ទទួលបានការអនុញ្ញាត អោយត្រលប់ទៅមូលដ្ឋានរៀងៗខ្លួន សម្ភារៈប្រព័ន្ធភ្លើងសូឡា និងម៉ាស៊ីនចម្រោះផលិតទឹកស្អាត ធុងស៊ីទែនទឹក ទាំងអស់ នឹងទុកប្រគេនជូនវត្ត ដើម្បីតំកល់ជាឧត្តមជាប្រយោជន៍សម្រាប់ប្រើប្រាស់ក្នុងទីវត្ត និងសម្រាប់បងប្អូនប្រជាពលរដ្ឋជុំវិញវត្តប្រើប្រាស់។











