ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងពិធីផ្ទេរការគ្រប់គ្រងសាលាកុមារ ពិការភ្នែក និងគថ្លង់នៃអង្គការគ្រួសារថ្មី ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ មកគ្រប់គ្រងក្រោមក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា យើងកុំឲ្យមើលឈើ ១ដើម តែត្រូវមើលឈើទាំងមូល»។
សម្តេចតេជោ បានបញ្ជាក់ថា នៅ៣ថ្ងៃប៉ុណ្ណោះ មុនពេលសម្តេច នឹងថ្លែងការណ៍ អំពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩៕